Tuesday, November 23, 2021

មិនភ័យដាច់ភ្លើងទេ! កម្ពុជាចាយ៤០០លាន$ទិញម៉ាស៊ីនភ្លើង ដាក់ក្បែរក្រុងភ្នំពេញ ការពារដាច់ភ្លើង

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាចាយ ៤០០ លានដុល្លារទិញម៉ាស៊ីនភ្លើងពីប្រទេសចំនួន ២ ដាក់នៅក្បែររាជធានីភ្នំពេញ ការពារការដាច់ភ្លើង។ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ «៧១C» ថវិកាប្រមាណ ៤០០ លានដុល្លារ ដើម្បីទិញម៉ាស៊ីនភ្លើងទំហំ ៤០០ មេហ្កាវ៉ាត់ពីហ្វាំងឡង់ និងអាល្លឺម៉ង់យកមកដាក់ក្បែររាជធានីភ្នំពេញ ដើម្បីការពារកុំឲ្យមានបញ្ហាខ្វះភ្លើងប្រើទៀត។ សម្ដេចបន្ថែមថា កម្ពុជាចំណាយថវិកាជាតិ ២ ៣០០ លានដុល្លារសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ស្មើនឹងការសាងសង់ស្ពានជាង ២០ ខ្សែ។ ក្នុងនោះ សម្ដេចតេជោ បានបញ្ជាក់ពីការសន្សំប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រុងទុកសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលមានទឹកប្រាក់រហូតដល់ជាង ៤ ពាន់លានដុល្លារ ដូចជាកសាងសង់ស្ពានតូចធំឆ្លងកាត់ព្រែក ស្ទឹង ទន្លេ ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងធ្វើដំណើរ ប៉ុន្តែថវិកាសន្សំនោះត្រូវបានចំណាយអស់មួយចំនួនធំ ដោយសារវិបត្តិ ជំងឺកូវីដ-១៩ តម្រូវឲ្យរាជរដ្ឋាភិបាល ដោះស្រាយជូនប្រជាពលរដ្ឋជាបន្ទាន់។ សម្ដេចតេជោ សង្កត់ធ្ងន់ថា «ក្រោយពេលដែលយើងដក ៤០០ លានដុល្លារ ទិញម៉ាស៊ីនភ្លើង ៤០០ មេហ្កាវ៉ាត់ពីហ្វាំងឡង់ និងអាល្លឺម៉ង់យកមកដាក់ក្បែរក្រុងភ្នំពេញតែម្តង។ ព្រោះឆ្នាំ ២០១៨ ជាឆ្នាំដែលយើងខ្វះភ្លើង ខ្វះភ្លើងយកតែមែនទែន វារីអគ្គិសនីទាំងអស់រីងទាំងអស់ ហើយទាក់ទងទៅវៀតណាមដើម្បីឲ្យវៀតណាមជួយផ្គត់ផ្គង់ ទាក់ទងទៅថៃដើម្បីឲ្យថៃជួយផ្គត់ផ្គង់។ ទីក្រុងភ្នំពេញបន្តិចកាត់ទីនេះ បន្តិចកាត់ទីនោះ អ៊ីចឹងដើម្បីចៀសវាងការកាត់ភ្លើង ត្រៀម ៤០០ មេហ្កាវ៉ាត់បុកចូលភ្នំពេញ ករណីដែលវារីអគ្គិសនីវាអត់ដើរ។ បន្ទាប់ទៅ បោះទៅកំពង់សោមអស់ប្រហែលជាជិត ៤០០ លានទៀត បោះទៅសៀមរាបជិត ២០០ លានដែរ»។ គួរជម្រាបថា កម្ពុជាចំណាយអស់ក្បែរ ១ពាន់លានដុល្លារទៅហើយចំពោះគម្រោង៣នេះ ប៉ុន្តែរដ្ឋាភិបាលនៅសល់សាច់ប្រាក់ប្រមាណ ៣,៥០០លានដុល្លារទៀតដើម្បីចំណាយ ក្នុងនោះរដ្ឋគ្រោងចំណាយយ៉ាងតិច ២ភាគ៣ ទៅជម្រុញអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធចាំចាច់៕

 

No comments:

Post a Comment

How to post Articles correctly and more views on free website-Part 5

This video is about how to create free blogger , free website that can make money by google adsense. please turn and check it out.