Showing posts with label News. Show all posts
Showing posts with label News. Show all posts

Thursday, November 25, 2021

កម្លាំងជំនាញកំពុងសិក្សាលើទិដ្ឋភាពច្បាប់ ចំពោះករណីបុរសម្នាក់ស្រែកគំរាមដកស័ក្ដិ និងរកវាយទៅលើនគរបាល

សមត្ថកិច្ចជំនាញ កំពុងសិក្សាលើទិដ្ឋភាពច្បាប់ ចំពោះករណីបុរសម្នាក់ស្រែកគំរាមដកស័ក្ដិ​ និងរកវាយទៅលើនគរ​បាល កំពុងអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោក នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ បន្ទាប់ពីជិះម៉ូតូមិនមានពាក់មួកសុវត្តិភាព និងជិះ​បញ្ច្រាសទិសដៅចរាចរណ៍។ ​ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់​កម្ពុជា​​ថ្មី នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកានេះថា លោកមានការសោកស្ដាយ ដែលបន្ទាប់ពីកើតហេតុភ្លាមៗ បុរសរូបនោះ បានចេញ ពីកន្លែងកើតហេតុ​ ដោយមិនមានការឃាត់ខ្លួន ដើម្បីសួរនាំឡើយ។ លោកថា តាមគោលការណ៍ ដែលត្រូវ​អនុវត្ត គឺមិនត្រូវអនុញ្ញាតឲ្យបុរសរូបនោះ ចេញកន្លែងកើតនោះទេ ពោលគឺសមត្ថកិច្ចអាចឃាត់ខ្លួនយក ដើម្បីយក​មកអនុវត្តតាមនីតិវិធីបន្ត។
ទោះជាយ៉ាងណាក៏ដោយលោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញ កំពុង​ស្វែង​​​រក​បុរសរូបនោះ ដើម្បីយកមកអនុវត្តតាមនីតិវីធីបន្ត។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់​ទៀត​ថា «យើងកំពុងសិក្សាលើចំណុចច្បាប់ដែរ ថាតើនៅលើបទល្មើសអ្វីខ្លះ ដែលយើងអាចចោទប្រកាន់បាន ទាក់​ទងនឹងការជេរប្រមាថគំរាមកំហែង មកលើមន្ត្រីរាជការសាធារណៈ ឬក៏ការគេចវេសពីគោលដៅអនុវត្តច្បាប់ ឬក៏អ្វី​ផ្សេ​ងទៀត​ យើងនឹងសិក្សាបន្ថែមពីបញ្ហាហ្នឹង»។ លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់បន្ថែមថា កម្លាំងសមត្ថកិច្ចជំនាញ កំណត់បានគោលដៅ​រប​​ស់​​​បុរសរូបនោះស្នាក់នៅហើយ និងថា ត្រូវតែនាំខ្លួនមកសួរនាំឲ្យបាន។ គួររំលឹកថា បុរសម្នាក់បានស្រែកគំរាមដកស័ក្ដិ​ និងរកវាយទៅលើនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោក នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ បន្ទាប់ពីជិះម៉ូតូមិនមានពាក់មួកសុវត្តិភាព និងជិះ​បញ្ច្រាសទិសដៅចរាចរណ៍។​ ហេតុការណ៍​ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១ ​និង​៤០​នាទី​រសៀល ថ្ងៃទី ​២៥ ខែវិច្ឆិកា ឆ្នាំ ​២០២១ នៅចំណុចក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ​ទី​ ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​ យោងតាមប្រភព បានឲ្យដឹងថា មុនពេល​កើតហេតុ​កម្លាំង​ការិយាល័យ​ នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអនុវត្ត​ច្បាប់​ចរាចរណ៍ ​​នៅចំណុចក្រោម​ស្ពាន​អាកាសស្ទឹងមានជ័យ​ ដូច​សព្វ​រាល់ដង​តាម​ការណែនាំ ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។ ខណ​:​កំពុងតែ​អនុវត្តស្រាប់តែ​មានបុរស​ម្នាក់ ជិះ​ម៉ូតូ​ស្មាសរី​វ៉ូ​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ ​1-BG 5792 ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ​បម្រុង​និង​បត់​ឆ្វេង ​ពេល​ឃើញ​កម្លាំង​សមត្ថកិច្ច​ ស្រាប់តែ​បុរសរូបនោះ បាន​បត់​ត្រលប់​ក្រោយ​ និង​ជិះ​បញ្ច្រាសទិស​បណ្តាល​ដួល​ម៉ូតូ​ តែ​មិន​បណ្តាល​ឲ្យ​រងរបួស​នោះទេ។ ពេលនោះ​កម្លាំង​សមត្ថកិច្ច​បាន​ដើរទៅ​សួរនាំ ​ស្រាប់តែ​បុរស​នោះ​ស្ទុះ​ដេញ​វាយ​សមត្ថកិច្ច​ និង​គំរាម​ដក​ស័ក្ដិ​​ចោល​ទៀតផង​៕

Tuesday, November 23, 2021

មិនភ័យដាច់ភ្លើងទេ! កម្ពុជាចាយ៤០០លាន$ទិញម៉ាស៊ីនភ្លើង ដាក់ក្បែរក្រុងភ្នំពេញ ការពារដាច់ភ្លើង

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាចាយ ៤០០ លានដុល្លារទិញម៉ាស៊ីនភ្លើងពីប្រទេសចំនួន ២ ដាក់នៅក្បែររាជធានីភ្នំពេញ ការពារការដាច់ភ្លើង។ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ «៧១C» ថវិកាប្រមាណ ៤០០ លានដុល្លារ ដើម្បីទិញម៉ាស៊ីនភ្លើងទំហំ ៤០០ មេហ្កាវ៉ាត់ពីហ្វាំងឡង់ និងអាល្លឺម៉ង់យកមកដាក់ក្បែររាជធានីភ្នំពេញ ដើម្បីការពារកុំឲ្យមានបញ្ហាខ្វះភ្លើងប្រើទៀត។ សម្ដេចបន្ថែមថា កម្ពុជាចំណាយថវិកាជាតិ ២ ៣០០ លានដុល្លារសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ស្មើនឹងការសាងសង់ស្ពានជាង ២០ ខ្សែ។ ក្នុងនោះ សម្ដេចតេជោ បានបញ្ជាក់ពីការសន្សំប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រុងទុកសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលមានទឹកប្រាក់រហូតដល់ជាង ៤ ពាន់លានដុល្លារ ដូចជាកសាងសង់ស្ពានតូចធំឆ្លងកាត់ព្រែក ស្ទឹង ទន្លេ ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងធ្វើដំណើរ ប៉ុន្តែថវិកាសន្សំនោះត្រូវបានចំណាយអស់មួយចំនួនធំ ដោយសារវិបត្តិ ជំងឺកូវីដ-១៩ តម្រូវឲ្យរាជរដ្ឋាភិបាល ដោះស្រាយជូនប្រជាពលរដ្ឋជាបន្ទាន់។ សម្ដេចតេជោ សង្កត់ធ្ងន់ថា «ក្រោយពេលដែលយើងដក ៤០០ លានដុល្លារ ទិញម៉ាស៊ីនភ្លើង ៤០០ មេហ្កាវ៉ាត់ពីហ្វាំងឡង់ និងអាល្លឺម៉ង់យកមកដាក់ក្បែរក្រុងភ្នំពេញតែម្តង។ ព្រោះឆ្នាំ ២០១៨ ជាឆ្នាំដែលយើងខ្វះភ្លើង ខ្វះភ្លើងយកតែមែនទែន វារីអគ្គិសនីទាំងអស់រីងទាំងអស់ ហើយទាក់ទងទៅវៀតណាមដើម្បីឲ្យវៀតណាមជួយផ្គត់ផ្គង់ ទាក់ទងទៅថៃដើម្បីឲ្យថៃជួយផ្គត់ផ្គង់។ ទីក្រុងភ្នំពេញបន្តិចកាត់ទីនេះ បន្តិចកាត់ទីនោះ អ៊ីចឹងដើម្បីចៀសវាងការកាត់ភ្លើង ត្រៀម ៤០០ មេហ្កាវ៉ាត់បុកចូលភ្នំពេញ ករណីដែលវារីអគ្គិសនីវាអត់ដើរ។ បន្ទាប់ទៅ បោះទៅកំពង់សោមអស់ប្រហែលជាជិត ៤០០ លានទៀត បោះទៅសៀមរាបជិត ២០០ លានដែរ»។ គួរជម្រាបថា កម្ពុជាចំណាយអស់ក្បែរ ១ពាន់លានដុល្លារទៅហើយចំពោះគម្រោង៣នេះ ប៉ុន្តែរដ្ឋាភិបាលនៅសល់សាច់ប្រាក់ប្រមាណ ៣,៥០០លានដុល្លារទៀតដើម្បីចំណាយ ក្នុងនោះរដ្ឋគ្រោងចំណាយយ៉ាងតិច ២ភាគ៣ ទៅជម្រុញអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធចាំចាច់៕

 

News

How to post Articles correctly and more views on free website-Part 5

This video is about how to create free blogger , free website that can make money by google adsense. please turn and check it out.